
UPDATED៖ លោក ហ៊ុន សែន កែតម្រូវការអត្ថាធិប្បាយរបស់លោក សុខ ទូច ជុំវិញជំហរការបរទេសប្រឆាំងរុស្ស៊ី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោលការលើកឡើងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលថា កម្ពុជាបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ដោយសារកម្ពុជាមិនទាន់មានលទ្ធភាពទប់ទល់ការឈ្លានពីបរទេស ដោយលោកនាយករដ្ឋមន្ត្រីថា ការអត្ថាធិប្បាយនោះ មិនតំណាងឱ្យនយោបាយការបរទេសកម្ពុជានោះទេ។