
ប្រតិកម្មរបស់កម្ពុជាលើការអនុម័តសេចក្តីព្រាងច្បាប់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យកម្ពុជាដោយព្រឹទ្ធសភាអាមេរិក
មន្រ្តីរដ្ឋាភិបាលកម្ពុជា ប្រតិកម្មទៅនឹងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសម្រាប់កម្ពុជា ដោយចាត់ទុកសេចក្តីព្រាងច្បាប់នេះ ថាកើតចេញពីក្រុមអ្នកនយោបាយមួយក្រុម ដែលមានបំណងចង់ដាក់កម្ពុជាឱ្យក្លាយជាឆ្អឹងទទឹងក ប្រឆាំងនឹងមហាអំណាចផ្នែកប្រជាធិបតេយ្យមួយនេះ ជាជាងបង្កើនកិច្ចសហប្រតិបត្តិការ។