
៦ខែឆ្នាំនេះ កម្ពុជានាំចេញផលិតផលកើនជិត៤% និងការនាំចូលកើនជាង៤៤% បើធៀបពេលដូចគ្នានៃឆ្នាំចាស់
ធនាគារជាតិកម្ពុជា ឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ កម្ពុជានាំចេញផលិតផលគិតជាទឹកប្រាក់ចំនួន៣៥,២ទ្រីលានរៀល កើនឡើង៣,៧% ខណៈការនាំចូលវិញគិតជាទឹកប្រាក់៦០,៥ទ្រីលានរៀល កើនឡើង៤៤,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។