ជនរងគ្រោះពីការជួញដូរ (ដោយ បូ សាវី)

បទយកការណ៍៖ អតីតជនរងគ្រោះពីការជួញដូរ ស្នើឲ្យរដ្ឋាភិបាលចាត់វិធានការ​ក្រុមហ៊ុនរើសពលករខុសច្បាប់

នៅក្នុងវេទិកាសំឡេងអតីតជនរងគ្រោះ នៃអំពើជួញដូរមនុស្សដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាល កាលពីថ្ងៃទី២៧ខែកញ្ញានេះ អតីតជនរងគ្រោះពីការជួញដូរចំនួន២៩នាក់ បានលើកឡើងពីទុក្ខលំបាក នៅពេលចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេស។

អតិថិជនកំពុងចាំដកលុយពីទូ ATM របស់ធនាគារអេស៊ីលីដា(ដោយ​ គឹម ហុង)

អតិថិជន​ធនាគារអេស៊ីលីដាមួយចំនួន​​ត្អូញត្អែរពីសេវាដកលុយតាមទូអេធីអ៊ឹម

យើងបើកចុងខែ គឺបើកគ្រប់គ្នា​ គ្រប់ស្ថាប័នគាត់មក​បើក​ហ្នឹងទំាងអស់ (បើកនៅទូអេធីអ៊ឹមអេស៊ីលីដា) ប្រហែលជាដាក់អត់ទាន់ឬយ៉ាងម៉េច ក៏ខ្ញុំ​មិនដឹងដែរ​ ដោយសារយឺតយ៉ាវខាង​ធនាគារផងក៏យ៉ាងម៉េច ក៏យើងអត់ដឹងដែរ តែភាគច្រើនគ្រប់ទូអេធីអ៊ឹមគឺច្រើនតែអញ្ចឹងតែម្តង…

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករ​ថាកំណើន​សេដ្ឋកិច្ច​កម្ពុជា​បន្ត​រឹង​មាំ​ដោយសារ​វិស័យ​កាត់​ដេរ

ធនាគារ​អភិវឌ្ឍន៍​អាស៊ីនៅ​ថ្ងៃ​នេះអះអាង​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជានឹង​នៅ​តែ​រឹង​មាំ​ដូចការ​រំពឹង​ទុកនៅ​ក្នុង​ឆ្នាំ​២០១៦​នេះនិង​ឆ្នាំ​២០១៧​ខាង​មុខ ជាមួយ​​អត្រា​កំណើន​ក្នុង​រង្វង់៧​ភាគរយ។

កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ (រូបថត៖ បូ សាវី)

សង្គមស៊ីវិលថាការប្រកាសឲ្យមន្ត្រីជួយទិញអង្ករគ្រាន់តែជាការដោះស្រាយមួយគ្រា

មន្ត្រីសង្គមស៊ីវិលបង្ហាញទស្សនៈប្រហាក់ប្រហែលគ្នាថា យុទ្ធសាស្រ្តរបស់រដ្ឋាភិបាលដែលប្រកាសឲ្យមន្ត្រី​ជួយទិញស្រូវនិងអង្ករពីកសិករនោះ មិនមែនជាដំណោះស្រាយយូរអង្វែងទេ ​ខណៈដែលមិនមានគោលការណ៍ជាក់លាក់ក្នុងការរកទីផ្សារនាំអង្ករចេញទៅក្រៅប្រទេសនោះ។

បក្ស GDP អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​ឲ្យ​ត្រៀម​ទុន​១០០​លាន​ដុល្លារ​សម្រាប់​រដូវ​ប្រមូល​ផល​ធំ​ខាង​មុខ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានបាន​អំពាវ​នាវ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជាឲ្យ​ត្រៀប​កញ្ចប់​ថវិកា​យ៉ាង​តិច១០០​លាន​ដុល្លារសម្រាប់​ផ្ដល់​កម្ចី​ឥណទាន​ទៅ​ដល់​ប្រតិបត្តិករ​ស្រូវ​អង្ករ​កម្ពុជា ដើម្បី​ទប់ស្កាត់​វិបត្តិ​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​ជា​ថ្មី ខណៈ​ដែល​រដូវ​ប្រមូល​ផល​កសិកម្ម​ធំនឹង​ខិត​ចូល​មក​ដល់​នៅ​ចុង​ឆ្នាំ​នេះ។

ប្រជាពលរដ្ឋដែលអង្គុយចាំលក់ស្រូវទៅឲ្យឈ្មួញ (រូបថត៖ បូ សាវី)

លោក​ សុន ឆ័យ៖ រដ្ឋាភិបាលធ្វើឲ្យបាត់លុយគម្រោង​​៦០លានដុល្លារសម្រាប់ទិញស្រូវ

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលើកឡើងថា រដ្ឋាភិបាល​អនុវត្តគម្រោងទិញស្រូវមិនបានត្រឹមត្រូវ ប្រកាន់​បក្ខពួកនិយមបណ្តាលឲ្យបាត់ថវិកាជាតិ​អស់ប្រមាណ៦០លានដុល្លារអាមេរិក។​

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីលៀម ហេត

អាមេរិក​ថា​កម្ពុជា​ទទួល​​ផល​ប្រយោ​ជន៍​ច្រើនពី​ប្រព័ន្ធ​អនុគ្រោះពន្ធ​

​សហរដ្ឋ​អាមេរិក​មាន​ជំនឿថា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូទៅ​​សម្រាប់​ផលិត​ផល​កាបូប​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិកនឹង​ផ្តល់​ផល​ប្រយោ​ជន៍​ជា​ច្រើន​ដល់​ប្រទេស​ដែល​នាំចូល ហើយ​កម្ពុជា​ជាប្រទេស​មួយ​ដែល​មាន​សក្កានុពល​នៅក្នុង​វិស័យទាំង​នេះ។

អ្នកវិភាគ​ថាការ​លើកលែង​ពន្ធ​លើ​រថយន្ត​ ន.ប ធ្វើឲ្យ​រដ្ឋបាត់ចំណូល

ក្រុមអ្នកវិភាគនិយាយ​ថាការ​សម្រេចលើកលែងពន្ធ​នាំ​ចូល​ទៅ​លើ​រថយន្ត​ដែល​ពាក់​ស្លាក​នគរ​បាល​រាប់រយគ្រឿងនោះ ធ្វើ​ឲ្យ​ខាត​បង់​ចំណូល​ជាតិនិងផ្តល់ប្រយោជន៍តែទៅលើ​អ្នក​មាន​អំណាច​។

រោងម៉ាស៊ីនផ្ទុកស្រូវ (ដោយ បូ សាវី)

រដ្ឋាភិបាលគ្រោងចំណាយថវិកា៣០០លានដុល្លារធ្វើកន្លែងរក្សាទុកស្រូវ

រដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួន៣០០លានដុល្លារធ្វើកន្លែងរក្សាទុកស្រូវនិងឡសម្ងួតស្រូវ ដោយថាដើម្បី​ទប់ស្កាត់​​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​របស់កសិករ។

ដំណាំស្រូវ (ដោយ បូ សាវី)

នាយករដ្ឋមន្ត្រីស្វែងរកខ្ចីលុយពីចិន​៣០០លានដុល្លារសម្រាប់បញ្ហាស្រូវ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថារដ្ឋាភិបាលត្រូវការខ្ចីលុយពីចិន​៣០០លានដុល្លារបន្ថែមទៀត សម្រាប់​ដោះស្រាយបញ្ហាតម្លៃស្រូវដែលកំពុងធ្លាក់ចុះឲ្យបានប្រសើរ​ឡើងវិញ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ