អ្នក​នាំ​ពាក្យ​សាលារាជធានី​លោក ឡុង ឌីម៉ង់ និង​ប្លង់​គំរូ​នៃ​អគារ​ភ្លោះ​កម្ពស់​១៣៣​ជាន់ (រូបពី​ហ្វេស​ប៊ុក​របស់​លោក)

មន្ត្រី​ជំនាញ​កំពុងពិនិត្យ​លើ​​សំណើសុំ​សាងសង់អគារ​១៣៣​ជាន់​នៅ​ភ្នំពេញ

[:kh]មន្ត្រី​សាលារាជធានី​ភ្នំពេញឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​របស់​សាលារាជធានី​កំពុង​ពិនិត្យលើ​សំណើសុំ​សាងសង់​អគារពាណិជ្ជកម្ម​​​កម្ពស់​១៣៣​ជាន់តម្លៃ​១ពាក់​លាន​ដុល្លារ លើ​ផ្ទៃដី​៥ហិកតារបស់ក្រុម​ហ៊ុន​ឯកជនមួយ​​​​នៅ​កណ្តាលរាជធានី​ភ្នំពេញ មុន​នឹង​បញ្ជូន​សំណើ​នេះទៅ​កាន់ក្រ​សួង​ដែន​ដីពិនិត្យ​ និង​សម្រេច​បន្ត​ទៀត។ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រ​សាសន៍​ថា សាលារាជធានី​ត្រូវ​ចំណាយពេល​ដើម្បី​ពិនិត្យ​លើ​សំណើរ​បស់​ក្រុម​ហ៊ុន​ថៃប៊ុន​រ៉ុង ក្នុង​ការ​ស្នើ​សុំ​សាងសង់អគារ​ពាណិជ្ជកម្មកម្ពស់​ជិត​៥០០ម៉ែត្រនៅ​ទី​តាំងមណ្ឌលកម្សាន្ត​ឌ្រីមលែន​(Dreamland)បច្ចុប្បន្ន។ លោក​ថា សាលារាជធានី​កំពុង​ពិនិត្យ​ទៅ​លើ​សុវត្ថភាព​សាងសង់ ដូចជា​ប្រ​ព័ន្ធលូ ប្រ​ព័ន្ធ​អគ្គិភ័យជាដើម មុន​នឹង​សម្រេច​បញ្ជូន​បន្តទៅ​កាន់​ក្រ​សួងដែន​ដី នគរូបនីយកម្ម និង​សំណង់ តែ​លោក​មិន​បាន​បញ្ជាក់​ថា ​សាលារាជធានី​នឹងបញ្ចប់កាពិនិត្យ​នេះ​នៅពេលណានោះទេ។[:]

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ