
អង្គការជាតិ និងអន្តរជាតិស្នើកម្ពុជាការពារសិទ្ធិអ្នកសារព័ត៌មានក្រោយករណីឃាតកម្មលើអ្នកសារព័ត៌មាន
អង្គការ-សមាគមជាតិ និងអន្តរជាតិជាង១០ស្ថាប័ន ស្នើរដ្ឋាភិបាលកម្ពុជា ត្រូវធានាពីការការពារសិទ្ធិរបស់អ្នកសារព័ត៌មាន និងធានាឱ្យមានភាពយុត្តិធម៌សម្រាប់ករណីឃាតកម្ម ទៅលើអ្នកសារព័ត៌មានម្នាក់នៅខេត្តសៀមរាប ដើម្បីបង្ហាញថាការបង្កបទឧក្រិដ្ឋ ទៅលើអ្នកសារព័ត៌មាន នឹងមិនត្រូវបានអត់ឱនឡើយ។
