
មេបញ្ជាការកងរាជអាវុធហត្ថបញ្ជាឲ្យចាប់ខ្លួនអ្នកចេញប័ណ្ណឲ្យប្រើអាវុធខុសច្បាប់
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញបញ្ជាឲ្យថ្នាក់ដឹកនាំក្រោមឱវាទត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់លើការប្រើប្រាស់អាវុធខុសច្បាប់ ដោយលោកបានចេញបញ្ជាឲ្យចាប់ខ្លួនអ្នកចុះហត្ថលេខាខុសច្បាប់មកដាក់គុក។ ក្នុងពិធីបូកសរុបការងាររបស់កងរាជអាវុធហត្ថកាលពីថ្ងៃចន្ទ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថាដោយសារការប្រើប្រាស់អាវុធខុសច្បាប់ ទើបបង្កឲ្យមានអសន្តិសុខក្នុងប្រទេសរហូតមកដល់ពេលនេះ។ លោកបញ្ជាឲ្យមន្រ្តីរបស់ខ្លួនត្រួតពិនិត្យទិដ្ឋភាពច្បាប់ឡើងវិញថាតើបុគ្គលឬអង្គភាពប្រភេទណាទើបអាចប្រើប្រាស់អាវុធបាន។