
អង្គការសង្គមស៊ីវិលយល់ឃើញថាដីរដ្ឋគួរដកហូតមកវិញក្រោយកម្ទេចរបងនៅឆ្នេរអូរឈើទាល
ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាលត្រូវនិរាករចោលនូវប្លង់កម្មសិទ្ធិដែលទទួលបានភាពស្របច្បាប់ ក្នុងនាមជានីតិបុគ្គល ទៅលើផ្ទៃដីមួយប្លង់ដែលមានទំហំជាង ៨ពាន់ម៉ែត្រការ៉េ ដែលគេចាត់ទុកថា ការអនុវត្តបែបនេះ វាជាការបំពានទៅនឹងគោលការណ៍ច្បាប់ ហើយធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពតំបន់ឆ្នេរសមុទ្រថែមទៀតផង។