WB ផ្ដល់​ប្រាក់​២០លាន​ដុល្លារ​ដល់​សមាគម​អាស៊ាន​លើ​គម្រោង​លុប​បំបាត់​ការ​បំពុល​ប្លាស្ទិក​ក្នុង​សមុទ្រ

ក្រុមប្រឹក្សា​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក (World Bank Group ឬWB) បានអនុម័ត​កញ្ចប់​ថវិកា​ចំនួន២០លានដុល្លារអាមេរិក សម្រាប់ជួយដល់​រដ្ឋសមាជិក​នៃសមាគម​ប្រជាជាតិអាស៊ាន​ លើគម្រោង SEA-MaP ក្នុងការ​លុប​បំបាត់​ការ​បំពុល​ដោយ​កាក​សំណល់​ប្លាស្ទិកទៅក្នុង​សមុទ្រ​នៃ​តំបន់​របស់​ខ្លួន។

យុវជន​មួយ​ក្រុម​កៀរគរ​ថវិកា​តាម​បណ្តាញ​សង្គម​ដើម្បី​ទិញ​ធុង​សំរាម​ដាក់​ពង្រាយ​ក្នុង​រាជធានី​ភ្នំពេញ

យុវជន​ស្ម័គ្រចិត្ត​មួយក្រុម​បាន​បង្កើត​យុទ្ធនាការ​ប្រមូល​ថវិកា​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដើម្បី​ទិញ​ធុង​សំរាម​យក​ទៅ​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ក្នុងគោលបំណង​កាត់បន្ថយ​ការបោះចោល​សំរាម​រាយ​ប៉ាយ​របស់​ប្រជាពលរដ្ឋ។

សំរាមកកស្ទះនៅក្នុងប្រឡាយស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

បទយកការណ៍៖ សំរាម​កកស្ទះ​រាប់ខែ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ​ជះ​ក្លិនស្អុយ​ដល់​ពលរដ្ឋ

សំរាមជាច្រើនប្រភេទ រួមមាន ថង់ប្លាស្ទិក កំប៉ុងជ័រ ប្រអប់ដាក់បាយប្រភេទស្នោ និងកាកសំណល់ស្អុយរលួយ ជាដើម មានសភាពកកណែនលើផ្ទៃទឹកនៅក្នុងប្រឡាយស្ទឹងមានជ័យ ដែលមានចម្ងាយប្រមាណ៧០០ម៉ែត្រ ខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ។ អ្នកភូមិនិយាយ​ថា សំរាមដែលនៅលាយឡំជាមួយទឹកលូពណ៌ខ្មៅដែលហូរតាមប្រឡាយ មាន​រយៈពេល​​ប្រមាណ៨ខែមកហើយនេះ បានជះក្លិនស្អុយខ្លាំង នាំឱ្យអ្នករស់នៅក្បែរនោះ មានអាការ​ឈឺក្បាល និ​ងកើតមានសត្វមូសច្រើន។​

សន្និសីទសារព័ត៌មានស្ដីពីការដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតកម្ពុជា នៅទីស្ដីការក្រសួងបរិស្ថាន ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

មន្ត្រី​ថ្នាក់ជាតិ​នឹង​ប្រគល់​ភារកិច្ច​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ការប្រមូល​សំរាម​របស់​ពលរដ្ឋ​នៅជនបទ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អះអាងថា នឹងប្រគល់ភារកិច្ចឱ្យអាជ្ញាធរមូលដ្ឋាន​ដើម្បីរៀបចំឱ្យមានការប្រមូលសំរាមរបស់ពលរដ្ឋ​នៅទី​ជនបទ​ទុកដាក់ឱ្យបានត្រឹមត្រូវ ខណៈបញ្ហាសំរាមនេះនៅតែជារឿងស្មុគស្មាញ និងមិនទាន់អាចដោះស្រាយបាននៅឡើយ។

យុទ្ធនាការ «ក្ដីស្រឡាញ់បរិស្ថាន ១៤កុម្ភៈ» រៀបចំឡើងដោយក្រុមក្រៀលកម្ពុជា ដើម្បីចូលរួមជំរុញនិងការពារបរិស្ថាន។

យុវជន​៥០០នាក់​នឹង​ធ្វើ​យុទ្ធនាការ​សម្អាត​បរិស្ថាន​នៅ​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់

យុវជនស្ម័គ្រចិត្តកម្ពុជាមួយក្រុម បាន​បង្តើត​យុទ្ធនាការសម្អាតបរិស្ថាននៅថ្ងៃទិវា​នៃ​ក្ដីស្រឡាញ់ ក្នុង​បំណង​បណ្ដុះស្មារតីពលរដ្ឋឱ្យស្រឡាញ់ប​រិស្ថាន ដោយបានត្រៀមកម្លាំងយុវជនចំនួន៥០០នាក់ ដើម្បីរើសសំរាមនៅក្នុងរាជធានីនៅភ្នំពេញ។

សកម្មភាពរើសសំរាមរបស់ក្រុម «យុវជនសំរាម» តាមបណ្ដោយច្រាំងមាត់ទន្លេត្រើយខាងកើត ឆ្នាំ២០២១។

បទយកការណ៍​៖ យុវជន​១ក្រុម​រើស​សំរាម​នៅ​ត្រើយម្ខាង​នៃ​ទន្លេ​រាល់​សប្ដាហ៍ ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​របស់​ពលរដ្ឋ

ជារៀងរាល់ថ្ងៃអាទិត្យ យុវជនមួយក្រុមមានគ្នាជិត២០នាក់ ដោយមានទាំងកាន់បាវ ដង្កៀបចាប់សំរាម និងមានពាក់ស្រោមដៃផងនោះ តែងតែមកជុំគ្នាដើរប្រមូលសំរាមដែលចោលរាយប៉ាយនៅតាមបណ្ដោយច្រាំងទន្លេមេគង្គត្រើយខាងកើត ទល់មុខព្រះបរមរាជវាំង នៅក្បែរសណ្ឋាគារសុខា ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

កាកសំណល់ដែលមានសារធាតុគីមីពុល ត្រូវបានយកមកផ្លុងចោលនៅតំបន់មួយក្នុងខេត្តលបប៊ុរី ប្រទេសថៃ។

កសិករ​ត្អូញត្អែរ​ពី​ក្លិន​គីមី​មិន​ល្អ​បង្ក​ឡើង​ដោយ​កាកសំណល់​គ្រោះថ្នាក់​នៅ​ខេត្ត​លបប៊ុរី ប្រទេសថៃ

ក្លិនគីមីស្អុយនៅក្នុងដីកសិកម្ម ត្រូវបានត្អូញត្អែរដោយកសិករនានានៅក្នុងនៅខេត្តលបប៊ុរី (Lopburi) ប្រទេសថៃ ត្រូវបានរកឃើញថា កើតមានឡើងចេញពីធុងជាច្រើន​ ដែល​មាន​ទម្ងន់ប្រមាណ៥០០​តោន ផ្ទុកទៅដោយ​សារធាតុ​គីមី​ពុលនិងងាយឆាបឆេះមួយចំនួន​ ​ត្រូវ​បាន​ដឹកជញ្ជូនមកកាន់ប្រទេសនេះដោយខុសច្បាប់។​

ចិន​គ្រោង​ចំណាយ​៣៧​ពាន់​លាន​ដុល្លារ​ដើម្បី​កាត់​បន្ថយ​កាក់​សំណល់

ប្រទេស​ចិន​គ្រោង​ចំណាយ​ទឹក​ប្រាក់​ជិត ៣៧​ពាន់​លាន​ដុល្លារ​រហូត​ដល់​ឆ្នាំ​២០២០ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កំណើន​សំរាម​នៅ​ក្នុង​ប្រទេស​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Channel News Asia

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ