ក្រសួងបញ្ជូនកូនប្រសារលោក សុខ អាន ទៅបំពេញការងារជំនួសលោក ស៊ុត ឌីណា
ក្រសួងការបរទេសបញ្ជូនមន្ត្រីមួយរូបរបស់ខ្លួនគឺលោក ហុង បញ្ញារិទ្ធ ដែលត្រូវជាកូនប្រសារលោក សុខ អាន រដ្ឋមន្ត្រីទទួឡបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ឲ្យទៅកាន់ការងារការទូតនៅប្រទេសកូរ៉េខាងត្បូងបណ្ដោះអាសន្ន ជំនួសអតីតឯកអគ្គរាជទូតលោក ស៊ុត ឌីណា ដែលត្រូវបានឃុំខ្លួនកាលពីដើមសប្ដាហ៍នេះ ដោយត្រូវចោទប្រកាន់ពីបទពុករលួយ។