
ស៊ុយអែតនឹងផ្គត់ផ្គង់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Mikael Damberg និងរដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Peter Hultqvist បានអះអាងរួមគ្នានៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ប្រទេសរបស់ខ្លួននឹងផ្តល់ឱ្យអ៊ុយក្រែននូវជំនួយសេដ្ឋកិច្ចនិងបរិក្ខាយោធាបន្ថែមទៀត ដែលក្នុងនោះរួមមានទាំងកាំជ្រួចប្រឆាំងនាវា កាំភ្លើងវែង និងអាវុធប្រឆាំងរថក្រោះ ជាដើម ដើម្បីតទល់នឹងសង្រ្គាមឈ្លានពានដោយរុស្ស៊ី។