
កិច្ចចរចាដោះស្រាយបញ្ហានៅស៊ូដង់កំពុងតែវិវត្តទៅមុខ ស្របពេលមានសម្ពាធពីអន្តរជាតិ
ប្រភពស្និទ្ធនឹងនាយករដ្ឋមន្ត្រីប្រទេសស៊ូដង់ លោក Abdalla Hamdok បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការពិភាក្សានានារវាងនាយករដ្ឋមន្ត្រីរបស់ខ្លួន និងមេដឹកនាំនៃរដ្ឋប្រហារយោធា កាលពីថ្ងៃទី២៥ ខែតុលា កំពុងតែដំណើរការទៅមុខ ស្របពេលដែលសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ បានដាក់សម្ពាធឱ្យមានជាដំណោះស្រាយលើបញ្ហានេះ។