
ពលរដ្ឋខេត្តកំពតចោទឧកញ៉ា និងភរិយាបញ្ចុះបញ្ចូលឲ្យលក់ដីសម្បទានសង្គមកិច្ច
ដំរីផុងជាតំបន់មួយនៅជិតជើងភ្នំដែលប្រជាសហគមន៍ហៅតៗគ្នា ដោយកាលពីមុនតំបន់នោះគ្របដណ្តប់ដោយព្រៃឈើ។ តំបន់នេះមានទីតាំងស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត និងមានចម្ងាយជាង៦០គីឡូម៉ែត្រពីទីរួមស្រុកឈូក។ ប្រសិនបើធ្វើដំណើរដោយម៉ូតូ ត្រូវឆ្លងកាត់ផ្លូវគ្រួសក្រហម កាត់អូរ ព្រៃព្រិច និងដើមថ្លុង ដោយត្រូវចំណាយពេលជាង១ម៉ោង។