
រដ្ឋាភិបាលផ្ញើលិខិតទៅភាគីចិនឱ្យជួយលុបបំបាត់ព័ត៌មានក្លែងក្លាយស្ដីពីទាសករឈាមនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសរសេរលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឱ្យជួយលុបបំបាត់ព័ត៌មានក្លែងក្លាយស្ដីពី «ទាសករឈាមនៅកម្ពុជា» ដោយលោកយល់ថា ជាព័ត៌មានដែលបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា។