
UPDATED៖ ក្រុមស្ត្រីថ្ងៃសុក្រស្នើទូតអាមេរិកជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាដោះលែងស្វាមីពួកគាត់និងកញ្ញា សេង ធារី
ក្រុមភរិយារបស់សកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ ឬហៅថា «ក្រុមស្ត្រីថ្ងៃសុក្រ» ប្រមាណ១០នាក់ បាននាំគ្នាដាក់ញត្តិនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ជួយជំរុញទៅរដ្ឋាភិបាលកម្ពុជា ឱ្យដោះលែងស្វាមីរបស់ពួកគាត់ ព្រមទាំងកញ្ញា សេង ធារី ដែលកំពុងជាប់ឃុំ ឱ្យមានសេរីភាពវិញ។