
កម្មកររោងចក្រ ឃែនធើរេន ស្នើស្ថានទូតអាមេរិកជួយជំរុញឱ្យមានដំណោះស្រាយវិវាទការងារ
កម្មករ-កម្មការិនីជាច្រើននាក់បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) នៅថ្ងៃសុក្រនេះ បាននាំគ្នាដាក់ញត្តិនៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីស្នើឱ្យមន្ត្រីទូតជួយអន្តរាគមន៍ទៅកាន់ក្រុមហ៊ុនបញ្ជាទិញ Walmart និងក្រុមហ៊ុន Primark ទទួលខុសត្រូវក្នុងការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ។