
UPDATED៖ សហរដ្ឋអាមេរិកស្នើឱ្យកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ
សហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ (Naga world) កញ្ញា ឈឹម ស៊ីថរ និងបានស្នើឱ្យកម្ពុជាដោះលែងកញ្ញា និងសមាជិកសហជីពផ្សេងទៀតដែលកំពុងជាប់ឃុំ។