
ស្ត្រីថ្ងៃសុក្រ ស្នើស្ថានទូត២ជំរុញរដ្ឋាភិបាលកម្ពុជា ដោះលែងគ្រួសាររបស់ពួកគេ ខណៈការប្រជុំអាស៊ាននៅសប្តាហ៍ក្រោយ
ក្រុមស្ត្រីថ្ងៃសុក្រ បាននាំគ្នាយកញត្តិទៅដាក់នៅស្ថានទូតម៉ាឡេស៊ី និងស្ថានទូតឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្នើសុំស្ថានទូតទាំង២នោះ ជួយជំរុញទៅរដ្ឋាភិបាលកម្ពុជា ឱ្យដោះលែងស្វាមី និងសាច់ញាតិរបស់ពួកគេ ដែលកំពុងជាប់ពន្ធនាគារឱ្យមានសេរីភាពវិញ ស្របពេលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅសប្តាហ៍ក្រោយ។