
កម្ពុជាច្រានចោលការរិះគន់របស់អ្នកជំនាញ UN ជុំវិញអនុក្រឹត្យស្ដីពី«ច្រកទ្វារអ៊ីនធឺណិតជាតិ»
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បានបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្ដីថ្លែងការណ៍របស់អ្នកជំនាញផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) ចំនួន៣រូប ជុំវិញការរិះគន់លើអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ»។