
សង្កាត់១០នៅភ្នំពេញ និងឃុំ៣នៅខេត្តកណ្ដាល បានប៉ះពាល់ដោយជំនន់ស្ទឹងព្រែកត្នោត
អាជ្ញាធរបានឱ្យដឹងថា សង្កាត់ចំនួន១០ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ និងឃុំចំនួន៣ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានរងផលប៉ះពាល់ដោយជំនន់ទឹកស្ទឹងព្រែកត្នោតនៅរដូវប្រាំងនេះ។
អាជ្ញាធរបានឱ្យដឹងថា សង្កាត់ចំនួន១០ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ និងឃុំចំនួន៣ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានរងផលប៉ះពាល់ដោយជំនន់ទឹកស្ទឹងព្រែកត្នោតនៅរដូវប្រាំងនេះ។
ប្រជាពលរដ្ឋជិត ១០០គ្រួសារ រស់នៅក្បែរក្រុងតាខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្នកំពុងតែប្រឈមនឹងការបណ្ដេញចេញ ខណៈអាជ្ញាធរគ្រោងស្ដារឡើងវិញនូវទឹកស្ទឹងកខ្វក់ដែលស្ថិតនៅក្នុងតំបន់ពួកគេរស់នៅ ក្រោមគម្រោងរបស់ក្រុមហ៊ុនអចលនទ្រព្យឯកជនមួយ។
អាជ្ញាធរបានប្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងព្រែកត្នោតឱ្យមានការប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកកើនឡើង ហើយទ្វារទឹកខាងលើត្រូវបានបើកដើម្បីរំដោះសម្ពាធទឹក រីឯក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេល៣ទៅ៥ថ្ងៃខាងមុខ។
អាជ្ញាធរខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ដោយសារបច្ចុប្បន្នទឹកស្ទឹងព្រែកត្នោតបានហក់ឡើងខ្លាំង ដែលអាចបង្កឱ្យមានការលិចលង់តំបន់ខ្លះជាយថាហេតុ។
គម្រោងបង្ការទឹកជំនន់សម្រេចបាន ៧០% ជុំវិញទីតាំងសំខាន់ៗដែលបានជន់លិចក្នុងរាជធានីភ្នំពេញរយៈពេល២ឆ្នាំចុងក្រោយនេះ ខណៈប្រជាពលរដ្ឋនៅជុំវិញស្ទឹងព្រែកត្នោតនៅតែប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំងក្នុងរដូវនេះ ស្របពេលកម្ពស់ទឹកកើនឡើង។
មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម គ្រោងជួបពិភាក្សាជាមួយភាគីជប៉ុននៅសប្ដាហ៍ក្រោយនេះ ដើម្បីសិក្សាពីការបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោត ក្រោយពីទឹកស្ទឹងមួយនេះបានគំរាមកំហែងដល់ផ្នែកខ្លះនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងកំពង់ស្ពឺជាបន្តបន្ទាប់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
រដ្ឋបាលខណ្ឌដង្កោ អំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត ត្រៀមសម្ភារៈ និងបង្ការខ្លួន ខណៈស្ថានភាពកម្ពស់ទឹកស្ទឹងបានហក់ឡើងខ្ពស់ជាថ្មីទៀត ដល់កម្រិតត្រូវប្រុងប្រយ័ត្ន។
ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតបានធូរស្រាលឡើងវិញហើយ គិតត្រឹមរសៀលថ្ងៃទី២៩ ខែតុលានេះ ខណៈប្រជាពលរដ្ឋប្រមាណជាង៣ ០០០គ្រួសារ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល បានរងផលប៉ះពាល់។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទាមទារឱ្យរដ្ឋាភិបាលបង្ហាញវិធានការជាក់លាក់ក្នុងការរំដោះទឹកជំនន់ពីស្ទឹងព្រែកត្នោត ដើម្បីទប់ស្កាត់កុំឱ្យបញ្ហានេះបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងផ្នែកខ្លះនៅខេត្តកណ្ដាលជាថ្មីទៀត។
ប្រជាពលរដ្ឋមួយចំនួនរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងប្រឈមខ្វះទឹកស្អាតប្រើប្រាស់ ខណៈអណ្ដូងទឹកនិងប្រព័ន្ធទឹកស្អាតត្រូវបានលិចដោយជំនន់ទឹកស្ទឹង។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម