
អាជ្ញាធរមូលដ្ឋាន ថាផ្ទះពលរដ្ឋជាង១០០គ្រួសារចាប់ផ្ដើមលិចលង់ដោយជំនន់ស្ទឹងព្រែកត្នោត
អាជ្ញាធរសង្កាត់ដង្កោ បានឱ្យដឹងថា យ៉ាងហោចណាស់ ផ្ទះពលរដ្ឋជាង១០០គ្រួសារ នៅភូមិបាគូ បានចាប់ផ្ដើមលិចលង់ដោយសារជំនន់ដែលមានប្រភពមកពីទឹកស្ទឹងព្រែកត្នោតហក់ឡើងខ្លាំង ស្របពេលមន្ត្រីជំនាញខេត្តកំពង់ស្ពឺ ក៏បានអះអាងពីផលប៉ះពាល់ផ្ទះសម្បែង និងដំណាំពលរដ្ឋដែលរស់នៅអមដងស្ទឹងនេះផងដែរ។