សកម្មជនបរិស្ថានស្នើអាជ្ញាធរខេត្តសៀមរាបពិនិត្យបញ្ហាបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប
សកម្មជនបរិស្ថានដែលទើបចេញពីពន្ធនាគារ បានស្នើទៅអាជ្ញាធរខេត្តសៀមរាបពិនិត្យឡើងវិញពីការបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប ដើម្បីការពារនិងទប់ស្កាត់ផលប៉ះពាល់សុខភាពសាធារណៈនិងបរិស្ថាន ក្រោយពួកគេរកឃើញថា ទឹកស្អុយហូរចេញពីលូចូលស្ទឹងនោះមិនបានចម្រោះជាមុននោះឡើយ។