
សាច់ញាតិកុមារីរងគ្រោះដោយរំលោភសម្លាប់នៅខេត្តកំពង់ចាមរងការគំរាមមិនឱ្យផ្សព្វផ្សាយដំណឹងនេះ
សាច់ញាតិកុមារីអាយុ១៤ឆ្នាំ នៅខេត្តកំពង់ចាម ដែលរងគ្រោះដោយការរំលោភសម្លាប់ អះអាងថា រយៈពេលជាង២ខែហើយ សមត្ថកិច្ចនៅមិនទាន់រកឃាតករឃើញនៅឡើយ ខណៈពួកគាត់ផ្សព្វផ្សាយបញ្ហានេះលើហ្វេសប៊ុកដើម្បីទាមទារយុត្តិធម៌ ប៉ុន្តែត្រូវបានមន្ត្រីថ្នាក់ខេត្តគំរាមមិនឱ្យផ្សព្វផ្សាយទៅវិញ។