ស្នងការនគរបាលខេត្តកណ្ដាល ច្រានចោលព័ត៌មានដែលថានគរបាលចរាចរណ៍ទទួលសំណូកពីម្ចាស់រថយន្តឈ្នួល ជាថ្នូរមិនចាត់វិធានការតាមច្បាប់
ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានច្រានចោលចំពោះការផ្សាយ ដែលថា មន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្ដាល ទទួលសំណូកពីម្ចាស់រថយន្តឈ្នួលដែលដឹកលើសចំណុះ ជាថ្នូរនឹងការមិនចាត់វិធានការតាមច្បាប់ចរាចរណ៍ និងថាមិនមានការគំរាមកំហែងណាមួយទៅលើអ្នកសារព័ត៌មានពលរដ្ឋ ឱ្យលុបរូបថត និងវីដេអូនោះទេ។