
ជនបរទេស២១នាក់ទៀតត្រូវបានសង្គ្រោះក្នុងករណីជួញដូរមនុស្ស
នគរបាលខេត្តព្រះសីហនុបានឃុំខ្លួនបុរសជនជាតិចិនម្នាក់ និងបានសង្គ្រោះជនជាតិម៉ាឡេស៊ីចំនួន១៦នាក់ដែលត្រូវបានបង្ខាំងទុកនៅទីតាំងមួយក្នុងក្រុងព្រះសីហនុ។
នគរបាលខេត្តព្រះសីហនុបានឃុំខ្លួនបុរសជនជាតិចិនម្នាក់ និងបានសង្គ្រោះជនជាតិម៉ាឡេស៊ីចំនួន១៦នាក់ដែលត្រូវបានបង្ខាំងទុកនៅទីតាំងមួយក្នុងក្រុងព្រះសីហនុ។
សង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន បានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ទប់ស្កាត់បទល្មើសបង្ខាំងមនុស្សខុសច្បាប់ ចាប់ជំរិត អំពើហិង្សា គ្រឿងញៀន និងបទល្មើសផ្សេងៗទៀតឱ្យមានប្រសិទ្ធភាពនិងតម្លាភាព ដើម្បីការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តខេត្តជាប់មាត់សមុទ្រមួយនេះ។
សមត្ថកិច្ចខេត្តព្រះសីហនុបានឱ្យដឹងថា ជនជាតិវៀតណាម៤នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើការបាញ់ប្រហារនិងបង្ករបួសស្នាមលើមន្ត្រីនគរបាលក្រុងព្រះសីហនុមួយរូប កាលពីយប់ថ្ងៃពុធកន្លងទៅ ខណៈករណីបាញ់ប្រហារមួយផ្សេងទៀតក៏កើតមានឡើងនៅក្នុងតំបន់ផងដែរ។
អាជ្ញាធរកម្ពុជា កាលពីសប្ដាហ៍មុន បានបើកប្រតិបត្តិការមួយនៅទីតាំងអគារ «ជីងកាង» ក្នុងខេត្តព្រះសីហនុ ដោយអះអាងថា ពួកគេអនុវត្តវិធានការរដ្ឋបាលប្រឆាំងនឹងជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់។
មេដឹកនាំគណបក្សនយោបាយម៉ាឡេស៊ីមួយរូបបានប៉ាន់ប្រមាណថា មានពលរដ្ឋម៉ាឡេស៊ីជាង៣០០នាក់នៅតែបន្តជាប់ក្នុងទីតាំងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញក្នុងប្រទេសកម្ពុជា បើទោះបីជាមានពលរដ្ឋរបស់ខ្លួនមួយចំនួនត្រូវបានជួយសង្រ្គោះឱ្យត្រលប់ទៅកាន់ប្រទេសរបស់ពួកគេវិញកាលពីពេលថ្មីៗនេះក៏ដោយ។
ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោក សុរាជិត ហាក់ផន (Surachate Hakparn) បានឱ្យដឹងថា ស្ត្រីជនជាតិថៃមួយរូបដែលត្រូវបានជួយសង្គ្រោះចេញពីការធ្វើជាទាសករក្នុងប្រទេសកម្ពុជា ត្រូវបានគេបូមឈាមយកទៅលក់ពី៣ទៅ៤កំប្លោក។ នេះបើយោងតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយថៃ។
សមត្ថកិច្ច បានបញ្ជូនតំណាងសហគមន៍ និងអ្នកមានជម្លោះដីធ្លីចំនួន ៣នាក់ ទៅតុលាការខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃចន្ទនេះ ពាក់ព័ន្ធការថតសកម្មភាពពលរដ្ឋឈ្លោះគ្នារឿងដីធ្លីផ្សាយផ្ទាល់តាមបណ្តាញសង្គម ដោយមិនបានសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។
អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មកាស៊ីណូ ទីងស៊ីង ជាបណ្ដោះអាសន្ន ក្រោយរកឃើញថា មានករណីបង្ខាំងមនុស្សធ្វើទារុណកម្មនិងជំរិតទារប្រាក់ ក្នុងនោះ សមត្ថកិច្ចបានរំដោះជនរងគ្រោះជាជនបរទេស២នាក់។
សាច់ញាតិជនរងគ្រោះ បានសម្រេចដកពាក្យបណ្ដឹងវិញ ក្រោយទទួលបានមនុស្ស៣នាក់ដែលអះអាងថា ត្រូវថៅកែជនជាតិចិនលក់និងបង្ខំឱ្យធ្វើការងារនៅក្រុមហ៊ុនកាស៊ីណូមួយនៅខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ អះអាងថា ខ្លួនមិនទាន់ទទួលបានបណ្ដឹងពីសាច់ញាតិជនរងគ្រោះ ដែលប្ដឹងរឿងបងប្អូនរបស់ពួកគេចំនួន៣នាក់ត្រូវបានគេលក់និងបង្ខំឱ្យធ្វើការងារនោះនៅឡើយទេ ប៉ុន្តែសមត្ថកិច្ចនឹងស្រាវជ្រាវរកបណ្ដឹងនោះនិងមានចំណាត់ការ។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម