
លោក ហ៊ុន សែន បញ្ជាឲ្យចាត់ការរថយន្តបើកបរលើសកំណត់ប៉ះពាល់ស្ពានអ្នកលឿង
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាឲ្យចាត់វិធានការលើរថយន្តដែលដឹកលើសកំណត់បើកបរលើស្ពានអ្នកលឿងនិងថាអាចឈានទៅដល់បិទក្រុមហ៊ុននោះ។ក្នុងពេលចូលរួមជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ លោក ហ៊ុន សែន បានសរសេរលើហ្វេសប៊ុករបស់លោកថា៖ “ចំពោះឡានដែលដឹកទំនិញលើសកំណត់លើស្ពានអ្នកលឿងគឺត្រូវចាត់វិធានការមិនឲ្យរួចខ្លួន ឬអាចបិទក្រុមហ៊ុនដឹកជញ្ជូនណាដែលមិនគោរពច្បាប់”។