អភិបាលស្រុកបន្ទាយស្រី អំពាវនាវដល់ពលរដ្ឋឱ្យប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង
អាជ្ញាធរស្រុកបន្ទាយស្រី អំពាវនាវដល់ពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ជាពិសេសអ្នករស់នៅតាមបណ្ដោយដងស្ទឹង និងតាមជ្រលងមុខទឹក នៅតាមជើងភ្នំគូលែន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ក្រោយមានភ្លៀងធ្លាក់យ៉ាងជោកជាំអស់រយៈពេលជាច្រើនថ្ងៃមកនេះ។