
បទយកការណ៍៖ស្រ្តីក្នុងសេវាកំសាន្តមិនត្រឹមតែគេមិនឲ្យតម្លៃគឺថែមទាំងរងនូវអំពើហិង្សាទៀត
នារីប្រកបរបររកស៊ីផ្លូវភេទម្នាក់ដែលមានឈ្មោះហៅក្រៅថាផល្លី បានរៀបរាប់ថា៖ “ខ្ញុំចង់ឲ្យគេទទួលស្គាល់ កុំឲ្យពួកខ្ញុំរកអ៊ីចឹងទៅកុំឲ្យគេមកដេញធាក់ដេញជេរ កុំឲ្យចាប់ ពួកខ្ញុំអត់មានមុខរបរអីធ្វើទេ…ឈររកច្រើនមានប៉ូលិសមកជេរមកវាយដំ ពួកជើងកាង កុំឲ្យប៉ូលិសចាប់ បើចាប់គ្រាន់តែអប់រំយើងអ៊ីចឹងទៅណា ឥឡូវចាប់ទៅព្រៃស្ពឺទៀតណា”។