
កសិករដាំស្វាយចន្ទីនៅខេត្តកំពង់ចាមត្អូញត្អែរពីតម្លៃលើទីផ្សារគ្មានលំនឹង
កសិករដាំស្វាយចន្ទីខេត្តកំពង់ចាមមួយចំនួនបានត្អូញត្អែរពីតម្លៃស្វាយចន្ទីគ្មានលំនឹង ឬគ្មានស្ថិរភាពលើទីផ្សារ ដែលបណ្ដាលឱ្យពួកគេប្រឈមការខាតបង់ ឬទទួលបានប្រាក់ចំណេញតិចតួចស្ទើរតែមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន។