
គ្រូបង្រៀននៅវិទ្យាល័យទួលប្រាសាទសែនសុខស្នើសុំផ្លាស់ប្តូរនាយកសាលា ក្រោយរកឃើញភាពមិនប្រក្រតី
គ្រូបង្រៀន និងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខ រាជធានីភ្នំពេញ បាននាំគ្នាដាក់ញត្ដិប្តឹងទៅក្រសួងអប់រំយុវជននិងកីឡា កាលពីពេលថ្មីៗនេះ ដើម្បីស្នើសុំឱ្យផ្លាស់ប្តូរនាយកសាលា លោក អ៊ុំ សុកំ ក្រោយរកឃើញភាពមិនប្រក្រតីក្នុងការចាត់ចែង ដឹកនាំបុគ្គលិកសិក្សា និងការចាយវាយថវិកាគ្មានតម្លាភាព។