
គ.ជ.ប លុបឈ្មោះអ្នកបោះឆ្នោតជាង១០ម៉ឺននាក់ ខណៈអ្នកចុះឈ្មោះថ្មីមានជាង ៤០ម៉ឺននាក់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លុបឈ្មោះអ្នកបោះឆ្នោតជាង ១០ម៉ឺននាក់ (១០៤ ៩៥៦នាក់) ចេញពីបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីឈ្មោះបោះឆ្នោត ខណៈចំនួនអ្នកចុះឈ្មោះថ្មី ត្រូវបានប៉ាន់ស្មានថាមានប្រមាណជាង ៤០ម៉ឺននាក់ (៤០៩ ០៥៦នាក់)។