ពលរដ្ឋធ្វើដំណើរនៅក្នុងក្រុង Caloocan ប្រទេសហ្វីលីពីន ។

ការស្ទង់មតិ​បង្ហាញ​ថា​ពលរដ្ឋ​ហ្វីលីពីន​មាន​ភាព​តានតឹង​បំផុត ខណៈ​ពលរដ្ឋខ្មែរ​មាន​ទុក្ខព្រួយ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍

ក្រុមហ៊ុនវិភាគ និងប្រឹក្សាសកល ឈ្មោះថា Gallup បានវាស់វែងស្ថានភាពផ្លូវអារម្មណ៍របស់មនុស្សនៅក្នុងប្រទេសជាង១០០ តាមរយៈការស្ទង់មតិស៊ីជម្រៅមួយ។

សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងៗ ចូលរួមក្នុងសិក្ខាសាលាស្ដីពី «តួនាទីរបស់អ្នកសារព័ត៌មានក្នុងការបង្ការ និងទប់ស្កាត់អំពើហិង្សាលើកុមារនៅកម្ពុជា» នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២២។

សង្គមស៊ីវិល​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​កុំ​ឱ្យ​ប៉ះពាល់​ធនធាន​មនុស្ស​និង​សេដ្ឋកិច្ច

អង្គការទស្សនៈពិភពលោក អំពាវនាវទៅរដ្ឋាភិបាលឱ្យជំរុញទៅស្ថាប័នពាក់ព័ន្ធ​រួម​គ្នាទ​ប់​ស្កាត់​អំពើ​ហិង្សា​លើកុមារ ខណៈអំពើហិង្សានៅតែបន្តកើតមាន ដែល​ធ្វើឱ្យប៉ះពាល់ដល់ធនធានមនុស្ស សេដ្ឋកិច្ច និងការអភិវឌ្ឍ​ជាតិ។

កូដករប្រមាណ១០០នាក់បានព្យាយាមទៅប្រមូលផ្ដុំធ្វើកូដកម្ម​ជាថ្មីទៀត នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ប៉ុន្តែត្រូវបានសមត្ថកិច្ចជាច្រើននាក់រារាំង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

ស៊ើបអង្កេត៖ ក្រុមស្ត្រី​លេចធ្លោ​ក្នុង​ការ​ទាមទារ​យុត្តិធម៌​សង្គម ប្រឈម​ការ​បៀតបៀន​និង​រង​ហិង្សា​ពី​សមត្ថកិច្ច

បើទោះបីជានៅក្នុងផែនការជាតិ គោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា កំណត់ជាអាទិភាពក្នុងការយកចិត្តទុកដាក់និងគាំពារទៅលើស្ត្រី ក្មេងស្រីគ្រប់រូប ដោយបញ្ចៀសឱ្យបាននូវទម្រង់ហិង្សាគ្រប់ប្រភេទទៅលើពួកគេ​ ហើយច្បាប់នឹងការពារពួកគេដោយស្មើភាពគ្នាដោយគ្មានការរើសអើងក៏ដោយ ក៏ប៉ុន្តែស្ត្រីមួយចំនួន ពិសេសក្រុមស្ត្រីជួរមុខក្នុងការតតាំងរឿងអយុត្តិធម៌សង្គមនានា នៅតែត្រូវបានគេរកឃើញថា ប្រឈមអំពើហិង្សា ការបៀតបៀន ការប្រមាថមាក់ងាយ ជាដើម​ តែការអនុវត្តច្បាប់លើអ្នកប្រព្រឹត្តល្មើសទាំងនោះត្រូវបានក្រុមស្ត្រីរងគ្រោះ​អះអាងថាគ្មានប្រសិទ្ធភាពឡើយ។ 

(រូបតំណាង) នារីម្នាក់យកដៃទាំងសងខាងតោងចម្រឹងបង្អួច។ (ហ៊ុយ ឧស្សាហ៍)

រដ្ឋាភិបាល​ប្ដេជ្ញា​លុបបំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​កុមារ​ឱ្យ​ស្របតាម​គោលនយោបាយ

រដ្ឋាភិបាលប្ដេជ្ញា​លុប​បំបាត់​អំពើហិង្សាគ្រប់ទម្រង់​លើកុមារ​ ដើម្បី​ធានាឱ្យពួកគេរស់នៅក្នុងបរិយា​កាស​​​មួយ​ប្រកប​ដោយ​សុវត្ថិ​ភាព ស្រប​តាម​ផែន​ការ​គោល​នយោបាយ​របស់រដ្ឋ​ដែល​បាន​ដាក់ចេញ។

ស្ត្រីម្នាក់អង្គុយកាន់សៀវភៅរបាយការណ៍របស់អង្គការទស្សៈពិភពលោក (World Vision) ដែលមានចំណងជើងថា "Child Protection Learning Repoort 2018-2021" ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។

អង្គការ​អន្តរជាតិ​ជំរុញ​រដ្ឋាភិបាល​ពង្រឹង​ការអនុវត្ត​ផែនការ​ដាក់ចេញ ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​មាន​ប្រសិទ្ធភាព

អង្គការអន្តរជាតិដែលធ្វើការលើកកម្ពស់សិទ្ធិកុមារ ជំរុញឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់និងផែនការបន្ថែមទៀត ដើម្បីទប់ស្កាត់អំពើហិង្សាលើកុមារ ស្របពេលផែនការដាក់ចេញនិងការអនុវត្តជាក់ស្ដែងនៅមានកម្រិតនៅឡើយ។

ក្មេងស្រីរងគ្រោះអាយុ៥ឆ្នាំ ដែលរងអំពើហិង្សាអំឡុងពេលបម្រើការងារនៅផ្ទះរបស់ស្រីម្នាក់ ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ថ្កោលទោស​ស្ត្រីម្នាក់​ប្រើ​ហិង្សា​លើ​កុមារី​បម្រើ​តាមផ្ទះ​អាយុ​៥ឆ្នាំ

ក្រុមប្រឹក្សា​ជាតិកម្ពុជាដើម្បីកុមារ​ ថ្កោលទោសចំពោះករណី​​ស្ត្រីម្នាក់​បាន​ប្រើអំពើ​ហិង្សាយ៉ាង​ឃោរ​ឃៅ និង​អមនុស្ស​ធម៌ ទៅ​លើកុមារីបម្រើតាមផ្ទះ​ដែលមាន​អាយុទើប​៥ឆ្នាំ ដោយ​​ស្ថាប័ន​មួយនេះ​ ចាត់​ទុកទង្វើនេះថា​ជាការ​រំលោភ​បំពានយ៉ាងធ្ងន់ធ្ងរ​ទៅលើសិទ្ធិកុមារ​។

អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) លោក Felipe De La Torre ផ្ដល់បទសម្ភាសន៍ក្នុងពិធីសម្ពោធយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈស្តីពី «ពង្រឹងការឆ្លើយតបរបស់មន្ត្រីនគរបាលចំពោះជនរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ នៅក្នុងសហគមន៍ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ» នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

អង្គការ​អន្តរជាតិ​មួយ​ថា​កម្ពុជា​មាន​អត្រា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ខ្ពស់​ជាងគេ​ក្នុង​តំបន់

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ថ្លែងថា កម្ពុជាមានអត្រាអំពើហិង្សាក្នុងគ្រួសារខ្ពស់ក្នុងចំណោមប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ ដែលទាមទារឱ្យមានការបណ្តុះបណ្តាលមន្ត្រីជួរមុខ ដើម្បីឱ្យពួកគេមានចំណេះដឹងឆ្លើយតប​លើបញ្ហាទាំងនោះ។

ក្រុម​អ្នក​កាទូត​ថា ចិន និង​រុស្ស៊ី​រាំង​ខ្ទប់​មិន​ឲ្យ UN ចេញ​សេចក្ដី​ថ្លែងការណ៍​បរិហារ​អំពើ​ហិង្សា​នៅ​ភូមា

ប្រទេស​ចិន ដែល​គាំ​ទ្រ​ដោយ​រុស្ស៊ី បាន​រាំង​ខ្ទប់​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ស្ដី​ពី​ប្រទេស​ភូមា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​ស្ថាប័ន​ដែល​មាន​ប្រទេស​១៥​ជា​សមាជិក​នេះ បាន​ជួប​ពិភាក្សា​គ្នា​អំពី​ស្ថានការណ៍​នៅ​រដ្ឋ​រ៉ាក់ឃីន ជា​ទីដែល​យោធា​ភូមា​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​ខាង​សន្តិសុខ

បក្សប្រឆាំងរំឭកសកម្មជនកុំឲ្យចូលអន្ទាក់នៃអំពើហិង្សនាំឲ្យបាត់ឱកាសឈ្នះការបោះឆ្នោត

មេដឹកនាំគណបក្សបក្សប្រឆាំងផ្ញើសារទៅកាន់អ្នកគាំទ្ររបស់ខ្លួនឲ្យអត់ធន់ក្នុងកម្រិតខ្ពស់បំផុត ធ្វើយ៉ាងណាកុំឲ្យធ្លាក់ក្នុងអន្ទាក់នាំទៅរកអំពើហិង្សាគ្រប់រូបភាព ដោយមេដឹកនាំបក្សប្រឆាំងថា មានតែការអត់ធ្មត់ទេ ទើបអាចឲ្យគណបក្សនេះឈានទៅឈ្នះការបោះឆ្នោតនាពេលខាងមុខ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ