
ឧកញ៉ា សៀង ចាន់ហេង ព្រមប្រគល់ដីជាង៥០ហិកតាឱ្យប្អូនស្រីនាយករដ្ឋមន្ត្រី
អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ គឺលោកស្រី សៀង ចាន់ហេង បានប្រគល់ដីឱ្យឈ្មោះ ហ៊ុន ប៊ុនធឿន ដែលជាប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក្រោយពីមានការសម្របសម្រួល និងដោះស្រាយដោយផ្ទាល់ពីលោក ជា សុផារ៉ា។