
អាជ្ញាធរថៃចាប់ខ្លួនអ្នកជំនួញជនជាតិចិនដែលកាន់លិខិតឆ្លងដែនខ្មែរពីបទ «បើកកាស៊ីណូអនឡាញខុសច្បាប់»
សារព័ត៌មានថៃ Bangkok Post បានចុះផ្សាយថា អ្នកជំនួញជនជាតិចិនមួយរូបដែលមានលិខិតឆ្លងដែនកម្ពុជា ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ក្រោមដីកាចាប់ខ្លួនអន្តរជាតិ ពីបទ «បើកកាស៊ីណូអនឡាញខុសច្បាប់» ខណៈមន្ត្រីរដ្ឋាភិបាលកម្ពុជាពុំទាន់អាចបំភ្លឺបានទេជុំវិញរឿងនេះ។