
សង្គ្រាមគ្រឿងញៀនហ្វីលីពីនសម្លាប់អភិបាលក្រុងម្នាក់ទៀតនៅក្នុងគុក
អភិបាលក្រុងហ្វីលីពីន ដែលប្រធានាធិបតី រ៉ូទ្រីហ្កូ ឌូទើតេ ចោទថាជាជនពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់នោះ ត្រូវបានគេបាញ់សម្លាប់នៅក្នុងពន្ធនាគារនៅថ្ងៃនេះ ដែលនេះគឺជាមន្ត្រីថ្នាក់តំបន់ទីពីរហើយ ដែលត្រូវបានគេសម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូទើតេ នៅក្នុងរយៈពេល ២សប្ដាហ៍ចុងក្រោយនេះ។