ហ្វេសប៊ុកនឹងផ្លាស់ប្តូរការកំណត់នានា ដើម្បីការពារអ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្ស
ក្រុមហ៊ុន Facebook Inc នឹងធ្វើការកំណត់សកម្មជននិងអ្នកសារព័ត៌មាននានាជាបុគ្គលសាធារណៈ ក៏ដូចជាបង្កើនការការពារប្រឆាំងនឹងការយាយីនិងការបៀតបៀនចំពោះក្រុមមនុស្សទាំងនេះផងដែរ។ នេះបើតាមប្រធានផ្នែកសុវត្ថិភាពសកលរបស់ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ដែលបានឱ្យដឹងនៅក្នុងបទសម្ភាសន៍មួយនៅសប្ដាហ៍នេះ។