
ករណីពាក់ឯកសណ្ឋានយោធាខុសច្បាប់ អ្នកឃ្លាំមើលស្នើឱ្យប្រើវិធានការច្បាប់ស្មើភាព
អ្នកតាមដានសង្គមយល់ថា ការដែលអ្នកដឹកនាំក្នុងវិស័យកងកម្លាំងអនុញ្ញាតឱ្យបក្ខពួកខ្លួនប្រើប្រាស់ឯកសណ្ឋានកងកម្លាំងខុសច្បាប់ ហើយបែរជារិះគន់និងប្រើវិធានការច្បាប់តែលើអ្នកដទៃដែលប្រព្រឹត្តនូវទង្វើដូចគ្នា វាគឺជាការប្រាសចាកពីគំរូភាព និងប៉ះពាល់តម្លៃដល់ស្ថាប័ន ដោយសារអ្នកដឹកនាំខ្លួនឯងអនុវត្តច្បាប់តែទៅលើគេ តែមិនមើលនូវចំណុចខ្វះខាតរបស់ខ្លួន ដែលនេះមិនបានឆ្លុះបញ្ចាំងនូវប្រទេសនីតិរដ្ឋ។