
មន្ត្រីថាទំនិញក្លែងក្លាយនៅតែមានលើទីផ្សារកម្ពុជា ដោយសារការអនុវត្តច្បាប់ទើបតែចាប់ផ្ដើម
មន្ត្រីជាន់ខ្ពស់នៃស្ថាប័នបង្ក្រាបការក្លែងបន្លំ អះអាងថា រហូតមកដល់ពេលនេះ ទំនិញក្លែងក្លាយនៅតែមានចរាចរលើទីផ្សារកម្ពុជានៅឡើយ ដោយសារកម្ពុជាទើបតែចាប់ផ្ដើមអនុវត្តច្បាប់ពាក់ព័ន្ធបញ្ហានេះក្នុងរយៈពេលខ្លី បើធៀបជាមួយប្រទេសផ្សេង។