អគ្គនាយកពន្ធដារសម្រេចដកអាជ្ញាបណ្ណពីក្រុមហ៊ុនមួយដែលល្មើសច្បាប់កេងបន្លំប្រាក់ពន្ធរដ្ឋ
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដកហូតអាជ្ញាបណ្ណបញ្ឈប់សកម្មភាពអាជីវកម្មភ្នាក់ងារសេវាកម្មពន្ធដារជាស្ថាពររបស់ក្រុមហ៊ុន «ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន» ក្រោយរកឃើញថាក្រុមហ៊ុននេះល្មើសច្បាប់កេងបន្លំប្រាក់ពន្ធរដ្ឋ។