សមត្ថកិច្ចកោះហៅមន្ត្រីសិទ្ធិមនុស្ស៤នាក់ឱ្យចូលបំភ្លឺពាក់ព័ន្ធបទចម្រៀងរ៉េប «ឈាមបាតុករ»
សមត្ថកិច្ចបានកោះហៅមន្ត្រីសិទ្ធិមនុស្សចំនួន៤នាក់ ឱ្យចូលបំភ្លឺ ចាប់ពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី១១ ខែមករា ពាក់ព័ន្ធនឹងករណីបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន គា សុគន្ធ ដែលមានចំណងជើងថា «ឈាមបាតុករ» ដោយសមត្ថកិច្ចសំអាងហេតុថា បទចម្រៀងនេះអាចនឹងបង្កអសន្តិសុខសណ្ដាប់ធ្នាប់សង្គម។