
សង្គមស៊ីវិលចង់ឃើញអង់គ្លេសធ្វើសកម្មភាពជាក់ស្ដែងទាក់ទងការលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា
ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនបានលើកឡើងពីក្ដីព្រួយបារម្ភចំពោះការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនិងសេរីភាពនៃការបញ្ចេញមតិ ទៅកាន់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ីរបស់ចក្រភពអង់គ្លេស លោកស្រី Amanda Milling និងចង់ឃើញប្រទេសលោកសេរីមួយនេះមានវិធានការជាក់ស្ដែងដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។