លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានអាមេរិក។

អាមេរិក​ធានា​ការពារ​សុវត្ថិភាព​ដល់​ស៊ុយអែត និងហ្វាំងឡង់ អំឡុង​ពេល​ដាក់ពាក្យ​ចូល​ណាតូ

សេតវិមាន​បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​នឹង​ធានា​ក្នុង​ការ​ដោះស្រាយ​រាល់ទុក​​កង្វល់ដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសម្រាប់ស៊ុយអែត និងហ្វាំងឡង់ ក្នុងអំឡុងពេល​ដែលប្រទេស​ទាំង​២នេះដាក់​ពាក្យ​ស្នើសុំ​ចូលជាសមាជិកអង្គការណាតូ (NATO) និងមុនពេលដែលពួកគេត្រូវបានទទួលយកចូលក្នុងសម្ព័ន្ធមួយនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Jens Stoltenberg អគ្គលេខាធិការអង្គការ​​​​​​​​​ណាតូ (NATO)។

ណាតូ​ថា​ខ្លួន​តែង​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​គាំទ្រ​ដល់​អ៊ុយក្រែន​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី

អគ្គលេខាធិការអង្គការ​​​​​​​​​ណាតូ (NATO) លោក Jens Stoltenberg បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ អង្គការមួយនេះ​តែង​តែ​ត្រៀម​ខ្លួន​រួ​ចជាស្រេច ដើម្បីផ្ដល់ការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី រួមទាំងការជួយដល់ទីក្រុងកៀវ (Kyiv) ដើម្បីផ្លាស់ប្ដូរពីការប្រើសព្វាវុធក្នុងសម័យសូវៀត ទៅជាអាវុធនិងប្រព័ន្ធយោធាទំនើបរបស់បស្ចិមប្រទេសវិញផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ