
យុវជនអង្គការតម្លាភាពជ្រើសរើសសង្កាត់ពីរក្នុងខេត្តកំពត អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
យុវជនមួយក្រុមនៃអង្គការតម្លាភាពខេត្តកំពត បានកំណត់យកសង្កាត់ចំនួន២ ក្នុងក្រុងកំពត ដើម្បីដាក់ឱ្យអនុវត្តសាកល្បងសម្រាប់គម្រោង «គោលនយោបាយភូមិឃុំមានសុវត្ថិភាព» ខណៈបទល្មើស និងអសន្តិសុខក្នុងមូលដ្ឋាន បន្តកើតឡើងញឹកញាប់ ដែលធ្វើឱ្យឃុំសង្កាត់មានអំពើចោរកម្ម ក្មេងទំនើង និងហេតុការណ៍គ្រោះថ្នាក់ផ្សេងៗជាហូរហែ។