សង្គមស៊ីវិលរិះគន់ការប្រើប្រាស់តួនាទីរបស់តំណាងរាស្ត្រមិនឆ្លើយតបទៅនឹងម្ចាស់ឆ្នោត
អង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលពីដំណើរការបោះឆ្នោត បានរិះគន់ទៅលើការអនុវត្តតួនាទីនិងភារកិច្ចរបស់តំណាងរាស្រ្ត ថាហាក់មិនសូវបានឆ្លើយតបចំពោះមុខអង្គបោះឆ្នោត ជាពិសេសនៅពេលដែលពលរដ្ឋជួបទុក្ខលំបាក ដូចជា រឿងជម្លោះដីធ្លី និងការរំលោភសិទ្ធិមនុស្ស ឬមានអំពើអយុត្តិធម៌សង្គមកើតឡើង ជាដើម។