
អ្នកជំនាញសាទរលើចំណាត់ការរុះរើសំណង់ខុសច្បាប់ពីតំបន់អង្គរ ខណៈគ្រួសាររាប់ពាន់ត្រូវបានបណ្ដេញចេញ
របាយការណ៍មួយចេញដោយអ្នកជំនាញនៃស្ថាប័នអន្តរជាតិ ដែលត្រួតពិនិត្យតំបន់រមណីយដ្ឋានអង្គរ បានលើកឡើងសាជាថ្មីនូវការសាទរដែលធ្វើឡើងកាលពីពេលកន្លងទៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរុះរើសំណង់ខុសច្បាប់នៅក្នុងតំបន់បេតិកភណ្ឌ ស្របពេលដែលមានការបណ្ដេញចេញពលរដ្ឋប្រមាណជា ១ម៉ឺនគ្រួសារ ពីតំបន់រមណីយដ្ឋានក្នុងខេត្តសៀមរាបមួយនេះ។