អ្នក​ចូលទស្សនាដើរកាត់​ពី​មុខ​រូបលោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​អំឡុង​ពេល​ការ​តាំង​ពិព័រណ៍​សមិទ្ធផល​របស់​ប្រទេស​ចិន ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​ប៉េកាំង ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

ប្រទេស​ចំនួន​៥០​ថ្កោលទោស​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​តំបន់ស៊ីងជាំង ប្រទេសចិន

ប្រទេសចំនួន៥០ នៅថ្ងៃចន្ទម្សិលមិញនេះ បាន​ចុះហត្ថ​លេខា​លើសេចក្ដីថ្លែង​ការណ៍​ថ្កោលទោស​ការ​រំលោភ​សិទ្ធិ​មនុស្ស «ធ្ងន់ធ្ងរ និងជាប្រព័ន្ធ» នៅតំបន់ស៊ីងជាំង (Xinjiang) ប្រទេសចិន ក្នុងអំឡុងពេលប្រជុំពិភាក្សារបស់អង្គការ​សហប្រជាជាតិ។

អ្នក​ឃ្លាំ​មើល​នៅ​សាល​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ បង្ហាញ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​លើការថ្កោល​ទោស​នៃការ​បញ្ចូល​ផ្នែក​ខ្លះ​នៃទឹកដី​អ៊ុយក្រែន​ទៅ​រុស្ស៊ី នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ២០២២។

កម្ពុជា​ចូលរួម​បោះឆ្នោត​ថ្កោលទោស​រុស្ស៊ី​ទាក់ទង​នឹង​ការ​កាត់យក​ទឹកដី​អ៊ុយក្រែន

មហាសន្និបាត​អង្គការសហប្រជាជាតិ នៅថ្ងៃពុធម្សិលមិញ បាន​ថ្កោល​ទោស​ក្នុង​ចំនួន​ច្រើន​លើស​លុបលើរុស្ស៊ី ទាក់ទងនឹងការប៉ុនប៉ងរបស់ប្រទេសនេះ​ដើម្បី​កាត់​យក​​តំបន់​ចំនួន​៤​នៃ​ប្រទេស​អ៊ុយក្រែនទៅគ្រប់គ្រង ខណៈខ្លួនក៏បានអំពាវនាវមិនឱ្យប្រទេសទាំងអស់ទទួលស្គាល់នូវសកម្មភាពខុសច្បាប់នេះផងដែរ។

រថយន្ត​ត្រូវ​ភ្លើង​ឆេះ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​យោធា​ពីសំណាក់​រុស្ស៊ី ខណៈ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បន្ត​នៅ​កណ្ដាល​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

អ៊ុយក្រែនថ្កោលទោសរុស្ស៊ីថាជារដ្ឋភេរវករនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ

អ៊ុយក្រែនបានថ្កោលទោសរុស្ស៊ីថាជា «រដ្ឋភេរវករ» ចំពោះ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​លើ​ទីក្រុង​សំខាន់ៗ រួមទាំងរដ្ឋធានីកៀវ (Kyiv) នៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២២នេះ។

ទិដ្ឋភាព​បង្ហាញ​ពី​អគារ​លំនៅឋាន​មួយ​ដែល​រង​ការ​ខូច​ខាត​យ៉ាង​ខ្លាំង​ដោយ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី ចំ​ពេល​ដែល​រុស្ស៊ី​វាយ​ប្រហារ​លើ​អ៊ុយក្រែន នៅ​ក្នុង​ក្រុង Zaporizhzhia ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០២២។

UN នឹង​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​ថ្កោលទោស​រុស្ស៊ី ករណី​ភ្ជាប់​តំបន់​ចំនួន​៤​របស់​អ៊ុយក្រែន​ជា​ទឹកដី​របស់​ខ្លួន

មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទនេះ នឹងពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេច​ក្នុងការថ្កោលទោសរុស្ស៊ី ចំពោះការដាក់បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន ជាទឹកដីរបស់​ខ្លួន។

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅសហរដ្ឋអាមេរិក,បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១ ដល់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២។

លោក ហ៊ុន សែន ចេញ​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ចូលរួម​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានចាកចេញពីប្រទេស​កម្ពុជា ដើម្បីទៅចូលរួម​មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅសហរដ្ឋអាមេរិក និងបំពេញទស្សន​កិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ព្រមទាំង​ទៅចូលរួម​ពិធីបុណ្យសពថ្នាក់ជាតិរបស់​លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។

ពលរដ្ឋខ្មែរ​គ្រោង​ធ្វើ​បាតុកម្ម ខណៈ​លោក ហ៊ុន សែន ទៅ​ចូលរួម​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​អាមេរិក

ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក គ្រោងធ្វើបាតុកម្មនៅមុខ​ទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក និងតាមទីកន្លែងផ្សេងទៀត​ ដើម្បី​ទាមទារ​ឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​គោរពសិទ្ធិមនុស្សនិងស្ដារលទ្ធិប្រជាធិបេតយ្យនៅកម្ពុជាឡើងវិញ។

ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ក្រុមយុវជនផ្ដល់បទសម្ភាសអំឡុងពេលយកញត្តិដាក់ទៅការិយាល័យឧត្តមស្នងការនៃអង្គការសហ​ប្រជាជាតិប្រចាំនៅកម្ពុជា ដើម្បីស្នើសុំឱ្យមន្ត្រីសិទ្ធិមនុស្សជួយតាមដាន និងឃ្លាំមើលការជួបជុំរបស់ក្រុមយុវជន​ នៅមុខក្រសួងមហាផ្ទៃ នៅដើមសប្តាហ៍ក្រោយ។

ក្រុមយុវជន​គ្រោង​ជួបជុំ​នៅ​មុខ​ក្រសួងមហាផ្ទៃ ទាមទារ​ឱ្យ​បញ្ឈប់​ផ្ដល់​បណ្ណស្នាក់នៅ​និង​ការ​បង្កើត​អាគារ​សិក្សា​ភាសា​វៀតណាម

ក្រុមយុវជនប្រមាណ១០០នាក់ គ្រោងជួបជុំគ្នានៅមុខក្រសួងមហាផ្ទៃ នៅដើមសប្ដាហ៍ក្រោយ ដើម្បីទាមទារឱ្យ​ក្រសួង​បញ្ឈប់ការ​ផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ការផ្តល់សិទ្ធិពេញលេញដល់ជនបរទេស​​ក្នុ​ង​កា​​រ​ប្រកប​​អាជីវកម្មនៅកម្ពុជា និងទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡា លុបចោល​​​ការ​​បង្កើត​អាគារ​សិក្សា​​ភាសា​​វៀត​​ណាម​​នៅ​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ។

លោក Rafael Mariano Grossi ធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

អ្នកជំនាញ UN នឹង​ទៅ​កាន់​រោងចក្រ​នុយក្លេអ៊ែរ​នៅ​អ៊ុយក្រែន បើ​ទោះបី​មាន​ការ​ប្រយុទ្ធគ្នា​ក៏ដោយ

អ្នកជំនាញនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្ដើមចេញ​ដំណើរ​ពីទី​ក្រុង​ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ដើម្បីទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរដែលកាន់​កាប់ដោយ​រុស្ស៊ី នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បើ​ទោះ​​​បី​ជា​តំបន់​នេះ​ត្រូវ​បាន​រាយ​ការណ៍​ថាមាន​ការ​​ប្រយុទ្ធ​​គ្នា​ក៏​​ដោយ។

ប្រេសិត​ពិសេស អ.ស.ប. ថា សន្តិភាព​មិន​អាច​កាត់​ផ្តាច់​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ចមក​កាន់​កម្ពុជា​ចំនួន ១១ថ្ងៃ កាលពីថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២កន្លងទៅ។ ក្នុងដំណើរ​ទស្សនកិច្ច​​នេះ លោក បាន​ជួប​ភាគី​ពាក់ព័ន្ធ​ជាច្រើន រួមទាំង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) ធ្វើសេចក្តីថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០២២ ជុំវិញដំណើរទស្សនកិច្ចរបស់លោករយៈពេល១១ថ្ងៃ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (ហ៊ាន រង្សី)

កម្ពុជា​បន្ត​ច្រានចោល​សេចក្តី​ថ្លែង​ការណ៍​អ្នក​ជំនាញ​UN​ពាក់​ព័ន្ធ​បញ្ហា​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​​ដូច​សព្វ​មួយ​ដង ​

កម្ពុជាបានច្រានចោលរបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថាបានធ្វើឡើងគ្មានមូលដ្ឋានច្បាស់លាស់​លើបញ្ហាមួយចំនួន ព្រមទាំងមានភាពលម្អៀង និងរើសអើងថែមទៀតផង​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ