
ចិនថ្លែងការពារវិធានការឆ្លើយតបវីរុសកូវីដរបស់ខ្លួន បន្ទាប់ពី WHO និងលោក ចូ បៃដិន បង្ហាញការព្រួយបារម្ភ
ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្លែងការពារវិធានការដោះស្រាយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លារបស់ខ្លួន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្តែងការព្រួយបារម្ភ ខណៈអង្គការសុខភាពពិភពលោក (WHO) លើកឡើងថា ទីក្រុងប៉េកាំង ហាក់លាក់បាំងពីចំនួនជាក់លាក់នៃអ្នកស្លាប់ដោយសារជំងឺនេះ។