
ឥណ្ឌូនេស៊ីរកឃើញករណីឆ្លងវីរុសកូវីដ-១៩ថ្មីប្រចាំថ្ងៃតិចបំផុតក្នុងរយៈពេលជាងមួយឆ្នាំ
ទិន្នន័យពីក្រុមការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញថា ការឆ្លងវីរុសកូវីដ-១៩ថ្មីប្រចាំថ្ងៃនៅក្នុងប្រទេសនេះ កាលពីថ្ងៃចន្ទម្សិលមិញ មានចំនួន១ ៩៣២ករណី ដែលជាតួលេខទាបបំផុតគិតចាប់តាំងពីខែសីហា ឆ្នាំ២០២០ ខណៈរដ្ឋាភិបាលប្រទេសនេះនឹងបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀតនៅកោះជ្វា (Java) និងកោះបាលី (Bali)។