
ក្រសួងថាសំបុត្រចូលតំបន់អង្គរលក់បានជាង១ម៉ឺនសន្លឹក៤ថ្ងៃក្រោយចេញតម្លៃថ្មី
សំបុត្រចូលទស្សនាតំបន់អង្គរ ត្រូវគេរាយការណ៍ថា លក់បានជាង ១ម៉ឺនសន្លឹក ដោយរកបានប្រាក់ចំណូលជិត ៥០ម៉ឺនដុល្លារ នៅក្នុងរយៈពេល ៤ថ្ងៃក្រោយតម្លៃសំបុត្រថ្មី ត្រូវបានដាក់លក់ជាផ្លូវការ។ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រសួងទេសចរណ៍ បានរៀបរាប់ថា គិតត្រឹមថ្ងៃម្សិលមិញនេះ សំបុត្រសម្រាប់ចូលទស្សនាតំបន់អង្គរ ត្រូវគេលក់បាន ១ម៉ឺន ៩៣សន្លឹក ដោយរកចំណូលបានជាង ៤៩ម៉ឺនដុល្លារ។