
តុលាការបដិសេធសំណើមេធាវីសុំគ្រូពេទ្យជំនាញអូទីហ្សឹមចូលរួមសវនាការកុមារា កាក់ សុវណ្ណច្ឆ័យ
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់មេធាវីកុមារា កាក់ សុវណ្ណច្ឆ័យ ដែលស្នើសុំឱ្យមានគ្រូពេទ្យជំនាញចូលរួមសវនាការ ដើម្បីពិនិត្យស្ថានភាពកូនក្ដី ខណៈម្ដាយកុមាររូបនេះបានអះអាងថា កូនប្រុសរបស់ខ្លួនមានជំងឺអូទីហ្សឹមប្រចាំកាយ។